សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បានអញ្ជើញចុះសំណេះសំណាលជាមួយសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត នៅតាមវិទ្យាល័យ
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បានអញ្ជើញចុះសំណេះសំណាលជាមួយសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោកគ្រូអ្នកគ្រូស្ម័គ្រចិត្ត នៅតាមវិទ្យាល័យ
គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ដោយមានការអញ្ជើញចូលរួមពីលោក អ៊ុម សារឿន អភិបាលរងនៃគណៈអភិបាលស្រុកព្រៃកប្បាស លោក អែម អន ប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រៃកប្បាស ក្រុមប្រឹក្សាឃុំ លោកនាយក នាយករងបានចុះសំណេះសំណាលជាមួយសិស្សានុសិស្សដែលបាននឹងកំពុងរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនាថ្ងៃទី២០ ខែ សីហា ឆ្នាំ២០១៨ខាងមុខ និងបានផ្តាំផ្ញើដល់ប្អូនៗ ត្រូវរក្សាសុខភាពឲ្យបានល្អ ព្យាយាមរំលឹកមេរៀនឱ្យបានទៀងទាត់ ខិតខំសង្ខេបមេរៀន ដោយយកចិត្តទុកដាក់មើលមេរៀន និងធ្វើលំហាត់ណាដែលយល់ថាសំខាន់ ត្រូវមើល និងតាមដាន ផេកហ្វេសប៊ុករបស់ក្រសួងអប់រំយុវជន និងកីឡា ហើយពេលប្រឡងត្រូវគោរពវិន័យ និងបទបញ្ជានៃការប្រឡងឱ្យបានល្អជៀសវាងប្រព្រឹត្តកំហុសដែលនាំឱ្យប៉ះពាល់ដល់លទ្ធផលនៃការប្រឡង និងជូនពរប្អូនៗប្រឡងជាប់ទទួលបាននិទ្ទេសល្អគ្រប់ៗគ្នា។
ជាមួយគ្នានោះប្រតិភូក៏បានអំណរគុណយ៉ាងជ្រាលជ្រៅដល់លោកគ្រូអ្នកគ្រូបង្រៀនបំប៉នស្ម័គ្រចិត្តដែលបានលះបង់ពេលវេលាបង្រៀនប្អូនៗដើម្បីឱ្យកាន់តែមានទំនុកចិត្តក្នុងការប្រឡង និងបានប្រគល់ថវិកាឧបត្ថម្ភរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ជូនដល់ដល់លោកគ្រូ អ្នកគ្រូស្ម័គ្រចិត្តបង្រៀនបំប៉នសិស្សថ្នាក់ទី១២ ត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យក្រាំងស្លា និងវិទ្យាល័យហេង សំរិនព្រៃល្វា។