គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ និងការចូលរួមរបស់លោកគ្រូ អ្នកគ្រូវិទ្យាល័យក្រាំងស្លា

គណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស បានអញ្ជើញចុះសំណេះសំណាលសួរសុខទុក្ខ និងអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ និងការចូលរួមរបស់លោកគ្រូ អ្នកគ្រូវិទ្យាល័យក្រាំងស្លា មានទឹកដោះគោឆៅ ៣ឡូ និងថវិកាសរុប ២០០,០០០ រៀល ជូនដល់ប្អូនប្រុស អ៊ុយ សុខអាន ជាសមាជិក ស.ស.យ.ក. និងជាសិស្សរៀនបំប៉នត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ នៅវិទ្យាល័យក្រាំងស្លា ដែលប្អូនប្រុសសព្វថ្ងៃកំពុងមានជំងឺទឹកដក់នៅក្បាលជង្គង់ ដោយប្អូនតស៊ូមករៀនជារៀងរាល់ថ្ងៃស្របពេលកំពុងទទួលការព្យាបាល និងលេបថ្នាំបំបាត់ការឈឺចាប់រាល់ថ្ងៃ ។
ថ្ងៃព្រហស្បតិ៍ ១៣រោច ខែទុតិយាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែសីហា ឆ្នាំ២០១៨