គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយករទេះរុញ១គ្រឿង និងមី ២កេះ ដែលជាអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ​ជូនដល់ក្រុមគ្រួសារលោកពូ ផូ ថេត

គណៈកម្មាធិការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ បាននាំយករទេះរុញ១គ្រឿង និងមី ២កេះ ដែលជាអំណោយរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ និងការចូលរួមចំណែករបស់គណៈកម្មាធិការ ស.ស.យ.ក. ស្រុក ជូនដល់ក្រុមគ្រួសារលោកពូ ផូ ថេត និងប្រពន្ធឈ្មោះ ម៉ែន ផល្លា ដែលមានកូនពិការ ២នាក់ គឺប្អូនប្រុស ផូ ធីរ៉ា អាយុ ២៥ឆ្នាំ និងប្អូនស្រីឈ្មោះ ផូ ថាវី អាយុ២០ឆ្នាំ រស់នៅក្នុងបន្ទុក ដែលសព្វថ្ងៃរស់នៅភូមិរលួស ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ ។