អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន

អបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន
នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែបឋមាសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ សមាជិក ស.ស.យ.ក. ខេត្តតាកែវ បានចូលរួមទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី ២៦ ខែ មិថុនា ឆ្នាំ ២០១៨ ក្រោមប្រធានបទ "ចូលរួមទាំងអស់គ្នា ដើម្បីជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន " នៅសាលមហោស្រពខេត្តតាកែវ ។
ទិវានេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការគ្រឿងញៀនខេត្ត លោកជំទាវ ឈឹម សិទ្ធិបុណ្យរិទ្ធ អគ្គលេខាធិការរង អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម អ៊ិត សារុន សមាជិកក្រុមប្រឹក្សាខេត្ត ដោយមានសមាសភាពចូលរួមសរុបចំនួន ៤១៤នាក់។