សមាជិកសមាជិកា ស.ស.យ.ក. ស្រុកសំរោង បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិ និងសមិទ្ធផលផលនានា នៅវត្តបុព្វារាមហៅវត្តបាលីចាស់
សមាជិកសមាជិកា ស.ស.យ.ក. ស្រុកសំរោង ចំនួន ២៥ នាក់ ស្រី១៤ នាក់ បានចូលរួមក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់កុដិ និងសមិទ្ធផលផលនានា នៅវត្តបុព្វារាមហៅវត្តបាលីចាស់ ស្ថិតនៅឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្ដមនាយឧត្ថមសេនីយ៍ បណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានអាកាសចរសុីវិលកម្ពុជា សហប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសំរោង ទទួលបន្ទុក ០៨ឃុំ ព្រមទាំងមានការអញ្ជើញចូលរួមពី ឯកឧត្ដម លោកជំទាវ លោក លោកស្រី ជាសហការី ព្រមទាំងមន្រ្តីរាជការ គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម ព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋសរុបចំនួន ១,៤៧១ អង្គនាក់។