សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្តនិងបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២-២៥៦៣ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ និងបង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះបរិត្ត លើករាសីដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក សមាជិកា ទាំងអស់ និងបួងសួងសុំសិរីសួស្ដី សេចក្ដីសុខដល់ការរៀបចំកម្មវិធី តាកែវសង្រ្កាន្ត ឱ្យទទួលបានជោគជ័យ និងសប្បាយរីករាយជូនប្រជាពលរដ្ឋ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ នៅរម្មណីយដ្ឋានទេសចរណ៍ទន្លេបាទីខាងមុខនេះ។
ថ្ងៃព្រហស្បតិ៍ ១៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩