សមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស ចំនួន ៣៦៥ នាក់ បានចូលរួមសម្អាតបរិស្ថាននៅតាមបរិវេណសាលា វត្តអារាម
សមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស ចំនួន ៣៦៥ នាក់ បានចូលរួមសម្អាតបរិស្ថាននៅតាមបរិវេណសាលា វត្តអារាម ទីប្រជុំជន និងតាមដងផ្លូវសាធារណៈទូទាំងស្រុកព្រៃកប្បាស ក្រោមការដឹកនាំរបស់លោក ញ៉ែម ស្រស់ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស និងមានការចូលរួមពីសំណាក់លោក លោកស្រីអភិបាលរងស្រុក កងកម្លាំងប្រដាប់អាវុធ លោក លោកស្រីប្រធាន អនុប្រធាការិយាល័យ លោកមេឃុំ លោកនាយក នាយិកា លោកនាយករង នាយិការង លោកគ្រូ អ្នកគ្រូ ប្រជាការពារ ប្អូនៗយុវជនកាយរឹទ្ធិ និងសិស្សានុសិស្សទូទាំងស្រុកព្រៃកប្បាស ។
ថ្ងៃសុក្រ ៩រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩