សមាជិកសមាជិកា ស.ស.យ.ក. វិទ្យាល័យអង្គអណ្ដែត ស្រុកព្រៃកប្បាស ចំនួន ៥០នាក់ បានចូលរួមដាក់បាត្រព្រះសង្ឃនៅវិទ្យាល័យអង្គអណ្ដែត

សមាជិកសមាជិកា ស.ស.យ.ក. វិទ្យាល័យអង្គអណ្ដែត ស្រុកព្រៃកប្បាស ចំនួន ៥០នាក់ បានចូលរួមដាក់បាត្រព្រះសង្ឃនៅវិទ្យាល័យអង្គអណ្ដែត ដោយមានការអញ្ជើញចូលរួម ពីសំណាក់លោក ស៊ឺ វុទ្ធី ប្រធានក្រុមប្រឹក្សាឃុំតាំងយ៉ាប លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សវិទ្យាល័យអង្គអណ្តែត និងសាលាបឋមសិក្សាអង្គអណ្តែត លោក លោកស្រីក្រុមប្រឹក្សាឃុំតាំងយ៉ាប និងចាស់ព្រឹទ្ធាចារ្យ ចំណុះជើងវត្តអង្គអណ្តែតផងដែរ។
ថ្ងៃសៅរ៍ ១០រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមីនា ឆ្នាំ២០១៩