សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ បាននាំយកថវិកាមួយចំនួនរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារលោកតា ង៉ែត ង៉ាន់

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកអង្គរបូរី ដឹកនាំដោយលោក ជា សម្បត្តិ បាននាំយកថវិកាមួយចំនួនរបស់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះគ្រួសារលោកតា ង៉ែត ង៉ាន់ ជីតា របស់ប្អូនស្រី  នឹម ចន្ទ្រា សមាជិក ស.ស.យ.ក.ខេត្តតាកែវ ដែលបានទទួលមរណភាពដោយរោគាពាធ នៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ ។
ថ្ងៃពុធ ៧រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹង ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០១៩