យើងមានហេតុផលគ្រប់គ្រាន់ ក្នុងការធ្វើអ្វីដែលយើងកំពុងធ្វើ ហើយនឹងបន្តធ្វើអ្វីដែលយើងបានធ្វើ
យើងមានហេតុផលគ្រប់គ្រាន់ ក្នុងការធ្វើអ្វីដែលយើងកំពុងធ្វើ ហើយនឹងបន្តធ្វើអ្វីដែលយើងបានធ្វើ។ កាលពី ៤០ឆ្នាំមុន ថ្នាក់ដឹកនាំយើងបានដាក់អាយុជីវិត ប្រឈមនឹងគ្រោះថ្នាក់ដើម្បីរំដោះប្រទេសពីរបបខ្មៅងងឹត ដើម្បីឱ្យសង្គមកម្ពុជា និងប្រជាជនទទួលបាននូវសុខសន្តិភាព ជៀសផុតពីសង្គ្រាមរ៉ាំរ៉ៃ។ ទន្ទឹមនឹងនោះ តើយើង ស.ស.យ.ក. ៤០ឆ្នាំក្រោយ នឹងត្រូវបន្តស្មារតីនោះដោយរបៀបណា? គឺយើងនឹងបន្តរួមគ្នាសកម្មភាពរបស់យើងដោយដាក់ផលប្រយោជន៍សង្គមជាតិ និងប្រជាជនជាគោលដៅរួម។» នេះជាប្រសាសន៍ឯកឧត្តម ហ៊ុន ម៉ានី ថ្លែងរំលឹកពីបុព្វហេតុរួម និងដំណើរឆ្ពោះទៅមុខ ដល់សមាជិក សមាជិកា ស.ស.យ.ក. ខេត្តក្រចេះ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ ក្រោមវត្តមានឯកឧត្តម នូ ភឿង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម វ៉ា ថន ប្រធាន ស.ស.យ.ក. ខេត្តក្រចេះ រួមទាំងសមាជិក សមាជិក ទាំងអស់ចំនួនជាង៦០០ នាក់។