រួមគ្នាបង្ការ និងព្យាបាលបញ្ហាគ្រឿងញៀន
“រួមគ្នាបង្ការ និងព្យាបាលបញ្ហាគ្រឿងញៀន”
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួម អបអរសាទរពិធីផ្សព្វផ្សាយការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្រោមប្រធានបទ “ចូលរួមទាំងអស់គ្នាដើម្បិជីវិត និងសហគមន៍យើងគ្មានគ្រឿងញៀន” នៅសាលប្រជុំសាលាខេត្ត ដែលពិធីនេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្តតាកែវ ព្រមទាំងមានការអញ្ជេីញចូលរួមពីសំណាក់ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ យុវជនកាកបាទក្រហម និងយុវជនកាយរឹទ្ធិ សរុបចំនួន ៤១៣នាក់។
ថ្ងៃចន្ទ ៥រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩