ស.ស.យ.ក. ស្រុកទ្រាំង បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍
ស.ស.យ.ក. ស្រុកទ្រាំង បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ដេីម្បីចូលរួមចំណែកធានាឲ្យការបោះឆ្នោតប្រព្រឹត្តទៅដោយប្រកបដោយសេរី យុត្តិធម៌ ត្រឹមត្រូវ និងអាចទទួលយកបានពីគ្រប់ភាគីទាំងអស់
នៅថ្ងៃអាទិត្យ ៥កើត ខែបឋមាសាឍ ឆ្នាំច សំរិទ្ធឹស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៨ គណៈកម្មាធិការ ស.ស.យ.ក. ស្រុកទ្រាំង បានបើកវគ្គបណ្តុះបណ្ដាលអ្នកសង្កេតការណ៍ ស.ស.យ.ក. ខេត្តតាកែវ ដើម្បីចូលរួមសង្កេតការណ៍ដំណេីរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត ជ្រេីសតាំងតំណាងរាស្ត្រ នីតិកាលទី៦ ឆ្នាំ២០១៨ នៅក្នុងឃុំព្រៃស្លឹក និងឃុំអង្គកែវ ស្រុកទ្រាំង ក្រោមអធិបតីភាពលោក អ៊ុំ ចំរើន ប្រធាន ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ។
វគ្គបណ្ដុះបណ្ដាលនេះផ្ដោតទៅលេី សិទ្ធិ ភារកិច្ច និងក្រមសីលធម៌របស់អ្នកសង្កេតការណ៍ នីតិវិធី និងដំណេីរការនៃការបោះឆ្នោត ។