សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមសិក្ខាសាលា ស្តីពី "បុព្វហេតុ សមិទ្ធផល និងទស្សនវិស័យ នៃការងារកែទម្រង់របស់រដ្ឋាភិបាលកម្ពុជា"
សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមសិក្ខាសាលា ស្តីពី "បុព្វហេតុ សមិទ្ធផល និងទស្សនវិស័យ នៃការងារកែទម្រង់របស់រដ្ឋាភិបាលកម្ពុជា" នៅសណ្ឋាគារ សុខា រាជធានីភ្នំពេញ ដែលសិក្ខាសាលានេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សាយ សំអាល់ អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន និងតំណាង ស.ស.យ.ក. តាមបណ្តាខេត្ត និងតំណាងយុវជន ស.ស.យ.ក. តាមបណ្តាក្រសួងស្ថាប័ននានា ប្រមាណ ៦០០នាក់។
សិក្ខាសាលាមានការចូលរួមជាវាគ្មិន ធ្វើបទបង្ហាញអំពីកំណែទម្រង់ដែលបានធ្វើកន្លងមកទាក់ទងនឹងប្រធានបទចំនួន៤ រួមមាន៖
១.កំណែទម្រង់រដ្ឋបាលសាធារណៈ
២.កំណែទម្រង់វិមជ្ឍការ និងវិសហមជ្ឍការ
៣.កំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ៤.កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌។
សិក្ខាសាលានេះក៏មានការចូលរួមជាអធិបតីដ៏ខ្ពង់ខ្ពស់ដោយ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិតេយ្យនៅថ្នាក់ក្រោមជាតិ អញ្ជេីញថ្លែងសុន្ទរកថាបិទកម្មវិធីផងដែរ។