សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ប្រគល់ជូនលោកគ្រូ អ្នកគ្រូ ក្រុងដូនកែវ ខេត្តតាកែវ
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននាំយកសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង ដែលមានខ្លឹមសាបែបពុទ្ធប្រវត្តិ ច្បាប់គោរពមាតាបិតា ដំបូន្មានបព្វជិត អត្ថបទបែបអប់រំ ដាស់តឿន ប្រៀនប្រដៅមនុស្សក្នុងសង្គមឲ្យស្គាល់បុណ្យ បាប គុណ ទោស មានសីលធម៌ និងសុជីវធម៌រស់នៅល្អ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដេីម្បីប្រគល់ជូនលោកគ្រូ អ្នកគ្រូ ក្រុងដូនកែវ ខេត្តតាកែវ។
ពិធីសំណេះសំណាល និងប្រគល់ជូនសៀវភៅច្បាប់ក្រមង៉ុយ និងសៀវភៅបណ្ឌិត អ៊ូ ចុង នេះស្ថិតក្រោមអធិបតីភាព ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាល ខេត្តតាកែវ និងឯកឧត្តម កែវ ធារ៉ូ អនុរដ្ឋលេខាធិការ ក្រសួងរ៉ែ និងថាមពល និងជាអនុប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានក្រុងដូនកែវ ដោយសៀវភៅទាំងនេះបានប្រគល់ជូនដល់លោកគ្រូ អ្នកគ្រូ ទូទាំងក្រុងដូនកែវ ចំនួន ៦៦៥នាក់ នៅសាលមជ្ឈមណ្ឌលគរុកោសល្យភូមិភាគតាកែវ ពិធីនេះក៏មានការចូលរួមពី មន្ត្រីរាជការ លោកគ្រូ អ្នកគ្រូទូទាំងស្រុកដូនកែវ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជាក្រុង និងខេត្តផងដែរ។