សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមសិក្ខាសាលាស្តីពី ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការតាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ
សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បានចូលរួមសិក្ខាសាលាស្តីពី ការកាត់បន្ថយភាពក្រីក្ររបស់ជនពិការតាមរយៈការលើកកម្ពស់កំណើនការងារ និងអាជីពសមស្របសម្រាប់ជនពិការ ដើម្បីបង្កើនជីវភាពរស់នៅសមរម្យ និងពង្រឹងភាពជាម្ចាស់ក្នុងវិស័យទេសចរណ៍ នៅសណ្ឋាគារ សេវេនដេអិន ។
សិក្ខាសាលានេះបង្កេីតឡេីងក្នុងគោលបំណង ដេីម្បីជម្រុញការអនុវត្តច្បាប់ស្ដីពីកិច្ចការពារ លេីកសិទ្ធិជនពិការ និងគោលនយោបាយរបស់រាជរដ្ឋាភិបាលចំពោះជនពិការ ចូលរួមផ្ដល់ឱកាសការងារលេីកទឹកចិត្តដល់ជនពិការដែលមានលក្ខណៈសម្បត្តិ និងសមត្ថភាពបំពេញការងារ លេីកកម្ពស់សេចក្ដីថ្លៃថ្នូរ សុខមាលភាព និងសិទ្ធិរបស់ជនពិការកម្ពុជាតាមរយៈការទទួលស្គាល់សមត្ថភាពជនពិការប្រសេីរជាងការមេីលឃេីញតែពិការភាពរបស់ជនពិការ ។