សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចំនួន២១នាក់ បានទៅចូលរួមវគ្គបណ្តុះបណ្តាលជនបង្គោលអ្នកសង្កេតការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា
សមាជិកសមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចំនួន២១នាក់ បានទៅចូលរួមវគ្គបណ្តុះបណ្តាលជនបង្គោលអ្នកសង្កេតការណ៍របស់សហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៦ ឆ្នាំ២០១៨ ។
ការចូលរួមសង្កេតការណ៍ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ នេះគឺដើម្បីចូលរួមពង្រឹងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា និងធានាឲ្យការបោះឆ្នោតមួយមានភាពត្រឹមត្រូវ យុត្តិធម៌ តម្លាភាព ជាពិសេស គឺដើម្បីចូលរួមក្នុងយុទ្ធនាការ ពលរដ្ឋល្អ ដែល ស.ស.យ.ក.បង្កើតឡើងដើម្បីបណ្តុះឆន្ទៈយុវជនជំនាន់ក្រោយ ឲ្យក្លាយជាពលរដ្ឋគំរូរបស់សង្គមជាតិ ។
តាមរយៈវគ្គបណ្តុះបណ្តាលនេះ ជនបង្គោលទទួលបានចំណេះដឹងគ្រប់គ្រាន់ ស្តីពីនីតិវិធីនៃការបោះឆ្នោត ក្រមសីលធម៌អ្នកសង្កេតការណ៍ ហើយត្រៀមខ្លួនបំពេញភារកិច្ចរបស់ខ្លួនបានឲ្យបានល្អ ក្នុងអំឡុងពេលបោះឆ្នោត នាពេលខាងមុខ ។