ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ អតីតយុវជន ស.ស.យ.ក. ព្រមទាំងសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ និងកុមារកំព្រា ខេត្តកោះកុង
ក្រុមគ្រួសារ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ បានចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ អតីតយុវជន ស.ស.យ.ក. ព្រមទាំងសួរសុខទុក្ខអ្នកផ្ទុកមេរោគអេដស៍ និងកុមារកំព្រា ខេត្តកោះកុង ។ លើសពីនេះទៅទៀត សមាជិក ស.ស.យ.ក. ក៏បានចូលរួមដាំដើមឈើ និងទស្សនកិច្ចតំបន់ព្រៃកោងកាងនៅតំបន់ឆ្នេរក្នុងខេត្តកោះកុង ដែលជាតំបន់នៃដ៏ធំជាងគេក្នុងប្រទេសកម្ពជា ។
បន្ទាប់ពីទស្សនកិច្ចរួចរាល់ ក៏ការប្រកួតបាល់ទាត់មិត្តភាព ដោយយុវជនខេត្តតាកែវទទួលបានជ័យលាភីលេខ២ និងការលេងល្បែងប្រជាប្រិយខ្មែរ និងរាំលេងកម្សាន្តយ៉ាងសប្បាយរីករាយផងដែរ ។
នៅល្ងាចថ្ងៃដដែល ក៏មានការប្រកួតធ្វើម្ហូបដោយ យុវជន សហភាពសហព័ន្ធយុវជនកម្ពុជាដែលចូលរួម និងពិធីបិទកម្មវិធីប្រកបដោយភាពភាពជិតស្និទ្ធ និងអនុស្សាវរីយ៍ជាច្រើនជាមួយគ្នា ។