សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង បានសហការជាមួយអាជ្ញាធរស្រុក លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងអតីតសិស្ស វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្លារម ព្រះចៅអធិការវត្ត ប្រារព្ធពិធីបើកកម្មវិធី សង្ក្រាន្តស្លារម

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកសំរោង បានសហការជាមួយអាជ្ញាធរស្រុក លោកនាយក លោកគ្រូអ្នកគ្រូ សិស្សានុសិស្សនិងអតីតសិស្ស វិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនស្លារម ព្រះចៅអធិការវត្ត ប្រារព្ធពិធីបើកកម្មវិធី សង្ក្រាន្តស្លារម ក្នុងបរិវេណវត្តមហានាមស្លារម ភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ។
ពិធីនេះស្ថិតក្រោមអធិបតីភាពដ៏ខ្ពស់ខ្ពស់របស់ ឯកឧត្ដម ជា អូន អនុរដ្ឋលេខាធិការនៃរដ្ឋលេខាធិការដ្ឋាន អាកាសចរសុីវិលកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំរវៀង ព្រមទាំងមានការអញ្ជើញចូលរួមពី ព្រះតេជគុណ លោក លោកស្រី អភិបាលរងស្រុក មន្រ្តីជុំវិញស្រុក កងរាជអាវុធហត្ថ លោកនាយប៉ុស្តិ៍ ក្រុមប្រឹក្សាឃុំ លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សមាជិកសមាជិកា ស.ស.យ.ក. យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងប្រជាពលរដ្ឋ សរុបប្រមាណ ៤០០ អង្គនាក់ ។