សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានសហការជាមួយអាជ្ញាធរ រៀបចំកម្មវិធីបេីក "សង្ក្រាន្តតាព្រហ្មទន្លេបាទី"

សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានសហការជាមួយអាជ្ញាធរ រៀបចំកម្មវិធីបេីក "សង្ក្រាន្តតាព្រហ្មទន្លេបាទី"
លោក ភួន ឈីម អភិបាលស្រុកបាទី និងជាសមាជិកសកម្ម ស.ស.យ.ក. ខេត្តតាកែវ បានសហការជាមួយអាជ្ញាធរ រៀបចំកម្មពិធីបេីក "សង្ក្រាន្តតាព្រហ្មទន្លេបាទី" នៅប្រាសាទតាព្រហ្មទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ដេីម្បីអបអរសាទរពិធីចូលឆ្នាំថ្មីប្រពៃណីខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ។
កម្មវិធីនេះមានការចូលរួមពី ឯកឧត្តមតំណាងរាស្រ្ត ក្រុមការងារចុះជួយស្រុកបាទី និងគណៈអភិបាលស្រុក មន្ត្រីរាជការជុំវិញស្រុក យុវជន ស.ស.យ.ក. ស្រុកបាទីទាំង៥វិទ្យាល័យ យុវជនឃុំ ភូមិ និងប្រជាពលរដ្ឋជាច្រេីនមកកម្សាន្តសប្បាយជាមួយ ការសម្ដែងសិល្បៈ របាំ និងលេងល្បែងប្រជាប្រិយជាច្រេីន ។