សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននិមន្តព្រះសង្ឃចំនួន០២អង្គ បង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន និងសូត្រមន្ត ចម្រើនព្រះបរិត្
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននិមន្តព្រះសង្ឃចំនួន០២អង្គ បង្សុកូលឧទ្ទិសកុសលជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន និងសូត្រមន្ត ចម្រើនព្រះបរិត្ត ក្នុងឱកាសអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ ក៏ដូចជាលើករាសីដល់ថ្នាក់ដឹកនាំ ព្រមទាំងសមាជិក-សមាជិកា ទាំងអស់ ជាពិសេសសមាជិក-សមាជិកាដែលនឹងត្រៀមខ្លួនចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅទឹកដីខេត្តសៀមរាបចាប់ពីថ្ងៃទី១១ ដល់ ១៨ ខែមេសា ឆ្នាំ២០១៨។