សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ ចូលរួមពិធីសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ ចូលរួមពិធីសង្ក្រាន្តឆ្នាំថ្មី នៅវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកត្រាំកក់ បានចូលរួមពិធីសង្ក្រាន្តឆ្នាំថ្មី អបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្រ្តី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ និងឯកឧត្ដម អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងជាប្រធានក្រុុមការងារចុះមូលដ្ឋាន ឃុំអង្គតាសោម នៅវិទ្យាល័យ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម ស្ថិតនៅឃ៊ំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ។