សង្ក្រាន្តវត្តយើង និងសង្ក្រាន្តភូមិយើង

សង្ក្រាន្តវត្តយើង និងសង្ក្រាន្តភូមិយើង
ថ្ងៃសៅរ៍ ៧រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៨ លោក ដួង សារិទ្ធ សមាជិកក្រុមប្រឹក្សាឃុំព្រៃយុថ្កា និងជាសមាជិកគណៈកម្មាធិការសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកកោះអណ្ដែត បានដឹកនាំ និងសហការជាមួយព្រះតេជគុណវត្តយូថិកាវ័ន និងអ្នកឃុំព្រៃយុថ្កា ដេីម្បីរៀបចំកម្មវិធីសង្ក្រាន្តវត្តយើង និងសង្ក្រាន្តភូមិ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំច ប្រពៃណីជាតិខ្មែរនាពេលខាងមុខ និងដើម្បីជួបជុំគ្នារម្លឹកអនុស្សាវរីយ៍កាលពីវ័យសិក្សាជាមួយគ្នា ដែលនឹងប្រព្រឹត្តទៅនៅវត្តយូថិកាវ័ន្ត ឃុំព្រៃយុថ្កា ស្រុកកោះអណ្ដែត នៅថ្ងៃអាទិត្យ ទី១៥ ខែមេសា ឆ្នាំ២០១៨ ខាងមុខនេះ ។
ក្រុមការងាររៀបចំព្រឹត្តិការណ៍នេះ សង្ឃឹមយ៉ាងមុតមាំថា ពុកម៉ែ បងប្អូននៅក្នុងឃុំព្រៃយុថ្កា ជាពិសេសសាធារណជនគ្រប់មជ្ឈដ្ឋាន នឹងចូលរួមទស្សនា កំសាន្តដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរឲ្យបានច្រេីនកុះករ។
សូមបញ្ជាក់ផងដែរថាក្រៅពីព្រឹត្តិការណ៍សង្រ្កាន្ត នៅក្នុងវត្តយូថិកាវ័ន ក្នុងឃុំព្រៃយុថ្កា ស្រុកកោះអណ្តែត ក៏មានព្រឹត្តិការណ៍សង្ក្រាន្តនៅស្រុកផ្សេងៗក្នុងខេត្តតាកែវ ដូចជា៖
+ស្រុកទ្រាំង៖
-ទ្រាំងសង្ក្រាន្ត ថ្ងៃសៅរ៍-អាទិត្យ ៧-៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០៧-០៨ ខែមេសា ឆ្នាំ២០១៨ នៅបរិវេណវត្តព្រៃផ្អាវ ឃុំរនាម ស្រុកទ្រាំង
+ស្រុកបាទី៖
-សង្ក្រាន្ត តាព្រហ្ម ទន្លេបាទី ថ្ងៃសុក្រ ១៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៨
+ស្រុកសំរោង៖
-សង្រ្កាន្ត ស្លារម ចាប់ពី ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ដល់ថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ដល់ ១៧ ខែមេសា ឆ្នាំ២០១៨ នៅវត្តមហានាមស្លារម ភូមិត្រពាំងទ្រា ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ
+ស្រុកព្រៃកប្បាស៖
ថ្ងៃអាទិត្យ ១កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៨ នៅវត្តអង្គអណ្តែត ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ
+ស្រុកកោះអណ្តែត៖
ថ្ងៃសៅរ៍ ១៤រោច ខែចេត្រ ដល់ថ្ងៃចន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ដល់ ១៦ ខែមេសា ឆ្នាំ២០១៨