សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរៀបចំកម្មវិធីបង្រៀនរាំចង្វាក់ប្រពៃណីខ្មែរ និងចង្វាក់ម៉ាឌីហ្សុន ជូនបងប្អូនប្រជាពលរដ្ឋ រាំលេងកម្សាន្តសប្បាយ អបអរឆ្នាំថ្មី

ដើម្បីចូលរួមអបអរសាទរក្នុងឱកាសឆ្នាំថ្មី ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ដែលនឹងជិតឈានមកដល់ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរៀបចំកម្មវិធីបង្រៀនរាំចង្វាក់ប្រពៃណីខ្មែរ និងចង្វាក់ម៉ាឌីហ្សុន ជូនបងប្អូនប្រជាពលរដ្ឋ រាំលេងកម្សាន្តសប្បាយ អបអរឆ្នាំថ្មី ។
កាលបរិច្ឆេទ៖ ថ្ងៃអង្គារ ៣រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី៣ ខែមេសា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៨៖០០ នាទីព្រឹក ដល់ ៥៖០០នាទីល្ងាច
ទីតាំង៖ ស្នាក់ការ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ ស្ថិតនៅភូមិអង្គក្រសាំង ស្រុកព្រៃកប្បាស ខេត្តតាកែវ
សូមបងប្អូនប្រជាពលរដ្ឋចូលរួមឲ្យបានច្រើនកុះករ ៕