អបអរសាទរក្រុមកីឡាករ-កីឡាការីនីបាល់បោះ សាលាបឋមសិក្សាបារាយណ៍ តំណាងខេត្តតាកែវ ទទួលបានជើងឯកទូទាំងប្រទេស
មោទនភាពខេត្តតាកែវ
អបអរសាទរក្រុមកីឡាករ-កីឡាការីនីបាល់បោះ សាលាបឋមសិក្សាបារាយណ៍ តំណាងខេត្តតាកែវ ទទួលបានជើងឯកទូទាំងប្រទេស
នេះជាមោទនភាពមួយរបស់ខេត្តតាកែវយើង ដែលប្អូនៗក្រុមកីឡាករ-កីឡាការីនី បាល់បោះ របស់សាលាបឋមសិក្សាបារាយណ៍ ស្ថិតនៅក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ តំណាងខេត្តតាកែវ បានយកឈ្នះ ក្រុមកីឡាករ-កីឡាការីនី តំណាងខេត្តកំពង់ឆ្នាំង ដោយពិន្ទុ ៣២:១៨ នៅវគ្គផ្តាច់ព្រ័ត្រ ក្លាយជាម្ចាស់ជើងឯកទូទាំងប្រទេស នាព្រឹកថ្ងៃច័ន្ទ ២រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នេះ។
ក្រុមកីឡាករ-កីឡាការីនី បាល់បោះ របស់សាលាបឋមសិក្សាបារាយណ៍ ខេត្តតាកែវ បានទទួលជ័យជំនះលើការប្រកួតប្រជែងទាំង ៧ប្រកួត ដោយលទ្ធផល៖
+ការប្រកួតវិលជុំ
១. តាកែវ ៥៤:៤ ត្បូងឃ្មុំ
២. តាកែវ ៥៤:២៩ ស្ទឹងត្រែង
៣. តាកែវ ៤៧:៦ រាជធានីភ្នំពេញ
៤. តាកែវ ៤២:៤ បន្ទាយមានជ័យ
+១/៤ផ្តាច់ព្រ័ត្រ
៥. តាកែវ ២៥:៧ ព្រៃវែង
+ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ
៦. តាកែវ ២៤:១៩ ស្ទឹងត្រែង