មោទនភាពខេត្តតាកែវ
មោទនភាពខេត្តតាកែវ
ក្រុមកីឡាករ-កីឡាការីនី សាលាបឋមសិក្សាបារាយណ៍ តំណាងខេត្តតាកែវ ចូលរួមប្រកួតផ្តាច់ព្រ័ត្រ កីឡាបាល់បោះ
នៅរសៀលថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១ ខែមេសា ឆ្នាំ២០១៨ ក្រុមកីឡាករ-កីឡាការីនី បាល់បោះ របស់សាលាបឋមសិក្សាបារាយណ៍ ស្ថិតនៅក្នុងឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ តំណាងខេត្តតាកែវ បានយកឈ្នះក្នុងការប្រកួតពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយ ក្រុមកីឡាករ-កីឡាការីនីតំណាងខេត្តស្ទឹងត្រែង ដោយពិន្ទុ ២៤:១៩ គិតជាគ្រាប់បាល់ ១២:៨,៥ ។
លទ្ធផលនេះធ្វើឲ្យក្រុមកីឡាករ-កីឡាការីនី តំណាងខេត្តតាកែវ ត្រូវចូលរួមប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមកីឡាករ-កីឡាការីនី តំណាងខេត្តកំពង់ឆ្នាំង ដើម្បីដណ្ដើមយកជ័យលាភីលេខ១ ទូទាំងប្រទេស នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៨ នេះ។
ក្រុមកីឡាករ-កីឡាការីនី បាល់បោះ របស់សាលាបឋមសិក្សាបារាយណ៍ ខេត្តតាកែវ បានទទួលជ័យជំនះលើការប្រកួតប្រជែងទាំង ៦ប្រកួត ដោយលទ្ធផល៖
+ការប្រកួតវិលជុំ
១. តាកែវ ៥៤:៤ ត្បូងឃ្មុំ
២. តាកែវ ៥៤:២៩ ស្ទឹងត្រែង
៣. តាកែវ ៤៧:៦ រាជធានីភ្នំពេញ
៤. តាកែវ ៤២:៤ បន្ទាយមានជ័យ
+១/៤ផ្តាច់ព្រ័ត្រ
៥. តាកែវ ២៥:៧ ព្រៃវែង
សូមបងប្អូនជួយផ្ដល់កំលាំងចិត្តដល់កីឡាករ-កីឡាការីនី បាល់បោះ របស់ ខេត្តតាកែវយើង ដើម្បីយកជ័យជំនះក្នុងការប្រកួតផ្ដាច់ព្រ័ត្រនាថ្ងៃខាងមុខនេះ។