សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ បានរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន ៨៩នាក់ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ ដឹកនាំដោយ លោក ភួន ឈីម អភិបាលស្រុកបាទី និងជាសមាជិកសកម្ម សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ទទួលបន្ទុកស្រុកបាទី បានរៀបចំពិធីជួបសំណេះសំណាលជាមួយសមាជិកសមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន ៨៩នាក់ នៅវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទី ដោយមានការចូលរួមពីលោកអនុប្រធានការិយាល័យអប់រំ យុវជន និងកីឡា ស្រុក ព្រមទាំងលោកនាយក នាយករងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន បាទីផងដែរ។
ពិធីសំណេះសំណាលនេះ គឺក្នុងគោលបំណងលេីកទឹកចិត្តដល់សមាជិកសមាជិកាទាំងអស់សហភាពសហព័ន្ធយុវជនកម្ពុជាឲ្យខិតខំប្រឹងប្រែងរៀនសូត្រ និងអភិវឌ្ឍខ្លួនដេីម្បីក្លាយខ្លួនជាទំពាំងស្នងឬស្សី ជាអ្នកថែរក្សាសមិទ្ធិផល សន្តិភាព ឯករាជ្យជាតិ និងការរីកចម្រេីនរបស់ប្រទេស។ លោកក៏បានលេីកចិត្តដល់យុវជនឲ្យរួមគ្នាចូលរួមអភិវឌ្ឍសង្គម ការពារសុខសន្តិភាពរបស់ប្រទេសយេីង និងចៀសឆ្ងាយពីគ្រឿងញៀនទាំងឡាយផងដែរ។