សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននិមន្តព្រះសង្ឃ រៀបចំកម្មវិធីសង្ឃទាន ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន គម្រប់ខួប១ឆ្នាំនៃការបាត់បង់វីរជនដ៏ឆ្នើមរបស់កម្ពុជា
សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ បាននិមន្តព្រះសង្ឃ រៀបចំកម្មវិធីសង្ឃទាន ដើម្បីឧទ្ទិសមគ្គផលកុសលផលបុណ្យជូនដល់ដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សុខ អាន គម្រប់ខួប១ឆ្នាំនៃការបាត់បង់វីរជនដ៏ឆ្នើមរបស់កម្ពុជា។
សម្តេចវិបុលបញ្ញា គឺជាឥស្សរជនម្នាក់ដែលពលិកម្មកម្លាំងកាយចិត្ត និងបញ្ញាញាណឥតស្រាកស្រានក្នុងបុព្វហេតុជាតិ សន្តិភាព បូរណភាពដែនដី ការអភិវឌ្ឍន៍វិស័យអប់រំ វប្បធម៌ជាតិ និងសង្គមជាតិឲ្យមានភាពរីកចម្រេីនស្ទេីរគ្រប់វិស័យ ព្រមទាំងលេីកស្ទួយកិត្យានុភាពជាតិ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ ។
គំរូវីរភាព និងស្នេហាជាតិរបស់ សម្តេចវិបុលបញ្ញា ត្រូវបានកត់ទុកក្នុងទំព័រប្រវត្តិសាស្ត្រ និងត្រូវបានចងចាំក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ជាពិសេសប្រជាជនខេត្តតាកែវ ជានិច្ចនិរន្តរ៍។