សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានរៀបចំពិធីចែករង្វាន់សិស្សពូកែកម្រងមធ្យមសិក្សា ជូនប្អូនៗជាសិស្សពូកែចំនួន ៦០នាក់
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានរៀបចំពិធីចែករង្វាន់សិស្សពូកែកម្រងមធ្យមសិក្សា ជូនប្អូនៗជាសិស្សពូកែចំនួន ៦០នាក់ ។
ដើម្បីជាការលើកទឹកចិត្ត និងជម្រុញដល់សិស្សានុសិស្ស ខិតខំរៀនសូត្រ ដើម្បីក្លាយខ្លួនជាធនធានចំបាច់សម្រាប់សង្គមជាតិ នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹង ថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី បានរៀបចំពិធីចែករង្វាន់សិស្សពូកែកម្រងមធ្យមសិក្សា ជូនប្អូនៗជាសិស្សពូកែចំនួន ៦០នាក់ (លេខ ១ ដល់ លេខ ១០)នៅការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកបាទី ដោយទទួលបានការឧបត្ថម្ភគាំទ្រពីសំណាក់ ឯកឧត្តម សុខ ពុទ្ធិវុធ ប្រធាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ។
ពិធីនេះស្ថិតក្រោមអធិបតីភាព÷
- លោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក។
- លោក ភួន ឈីម អភិបាលស្រុក និងជាសមាជិកសកម្ម ស.ស.យ.ក. ខេត្តតាកែវ ។
- លោក ហង្ស វិច្ឆិការាស្សី អភិបាលរងស្រុក និងជាប្រធាន ស.ស.យ.ក. ស្រុកបាទី ។
- លោក ស្វាយ សំអឿង ប្រធានការិយាល័យ អប់រំ យុវជន និងកីឡា ស្រុកបាទី ព្រមទាំងមានការចូលរួមពី លោកលោកស្រី អនុប្រធាន និងសមាជិក ស.ស.យ.ក. ស្រុក លោកប្រធានកម្រង នាយក នាយករង វិទ្យាល័យ អនុវិទ្យាល័យ ផងដែរ។