យុវជនដើម្បី សុខមាលភាពប្រជាជនមូលដ្ឋាន!
យុវជនដើម្បី សុខមាលភាពប្រជាជនមូលដ្ឋាន!
សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាស្រុកបូរីជលសារ ខេត្តតាកែវ ចំនួន ១០នាក់ បានចូលរួមសម្របសម្រួល ក្នុងកម្មវិធី ចុះប្រឹក្សា ពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ ដោយក្រុមគ្រូពេទ្យគម្រោងប្រឹក្សាសុខភាពប្រជាជនមូលដ្ឋាន របស់ ឯ.ឧ-សួស យ៉ារ៉ា ប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកបូរីជលសារ ខេត្តតាកែវ នៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ ដោយពិនិត្យ និងព្យាបាលបានចំនួន ១៩៩នាក់ ស្រី ១១៥នាក់ ក្នុងនោះកុមារ ១៥នាក់។