ការចូលរួមរបស់យុវជនក្នុងវិស័យអប់រំ គឺជាធ្លុងមួយដែលត្រូវការប្រាស្រ័យគ្នាជាចាំបាច់ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្ស
ការចូលរួមរបស់យុវជនក្នុងវិស័យអប់រំ គឺជាធ្លុងមួយដែលត្រូវការប្រាស្រ័យគ្នាជាចាំបាច់ដើម្បីពង្រឹងសមត្ថភាពសិស្សានុសិស្ស ក៏ដូចជាចូលរួមក្នុងការអភិវឌ្ឍធនធានមនុស្សកម្ពុជាប្រកបដោយប្រសិទ្ធភាព។
ជាក់ស្តែងដើម្បីចូលរួមក្នុងការពង្រឹងគុណភាពអប់រំនៅកម្ពុជា នៅព្រឹក ថ្ងៃអង្គារ៍ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនិង ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកបាទី ខេត្តតាកែវ បានចូលរួម បើកវិញ្ញាសារ និងត្រួតពិនិត្យដំណើរការប្រឡងសិស្សពូកែថ្នាក់ស្រុក ២ កម្រិតថ្នាក់(ថ្នាក់ទី៩ និងទី១២) ឆ្នាំសិក្សា ២០១៧-២០១៨ ព្រមទាំងបានចូលរួមឧបត្ថម្ភទឹកសុទ្ធ ៥កេស ក្នុងដំណើរការការប្រលងផងដែរ។