ស.ស.យ.ក-តាកែវ និងការចូលរួមលើកស្ទួយសាសនារបស់រដ្ឋ
ស.ស.យ.ក-តាកែវ និងការចូលរួមលើកស្ទួយសាសនារបស់រដ្ឋ
សន្តិភាពនៅកម្ពុជា បានផ្ដល់ឱកាសពេញលេញសម្រាប់ប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិគោរពសាសនាទៅតាមជំនឿរៀងៗខ្លួន។
ពិធីបុណ្យមាឃបូជា នៃព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ហើយពុទ្ធសាសនិកតែងប្រារព្ធឡើងជារៀងរាល់ឆ្នាំ នៅថ្ងៃ១៥កើត ខែមាឃ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី ៣១ ខែមករា ឆ្នាំ២០១៨ សមាជិក សមាជិកា ស. ស. យ. ក. ស្រុកអង្គរបុរី បានចូលរួមដង្ហែក្នុងពិធីបុណ្យមាឃបូជា ដែលបានប្រារព្ធធ្វើនៅវត្តទួលសំបូរ ស្ថិតក្នុងឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម ឡាយ វណ្ណៈ អភិបាល នៃគណៈអភិបាលខេត្តតាកែវ និងមានការចូលរួមពីមន្រ្តីរាជការ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ។
ស. ស. យ. ក. ស្រុកអង្គរបុរី ខេត្តតាកែវ