អបអរសាទរខួបលើកទី ៣៩ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៨)
អបអរសាទរខួបលើកទី ៣៩ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៨)
ថ្ងៃពុធ ៩រោច ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០១៨ សមាជិក ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវចំនួន ២៨នាក់ បានចូលរួមក្នុងមិទ្ទីញអបអរសាទរខួបលើកទី ៣៩ ទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩ - ៧ មករា ២០១៨) ដែលប្រារព្ធធ្វើឡើងនៅសាលាស្រុកព្រៃកប្បាស ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី យឹម ណុលឡា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារចុះជួយស្រុកព្រៃកប្បាស, ឯកឧត្តមបណ្ឌិត ពេជ សោភ័ន សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា ជាអនុប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយខេត្តតាកែវ និងជាសហប្រធានក្រុមការងារចុះជួយស្រុកព្រៃកប្បាស ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត អភិបាលស្រុកព្រៃកប្បាស ក្រុមប្រឹក្សាស្រុក មន្រ្តីការិយាល័យជុំវិញស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ព្រះសង្ឃ តាជី យាយជី សិស្សានុសិស្ស យុវជនកាកបាទក្រហម យុវជនកាយរឹទ្ធិ និងបងប្អូនប្រជាពលរដ្ឋសរុប ៦៣០ អង្គ/នាក់។