មានសន្តិភាព មានការអភិវឌ្ឍ
"មានសន្តិភាព មានការអភិវឌ្ឍ"
ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៧ សមាជិក សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ ចំនួន១០០នាក់ បានចូលរួមស្តាប់ បាឋកថាស្តីពី សន្តិភាព គឺជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សនិងការអភិវឌ្ឍ នៅសាលមហោស្រពខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម កែវ រ៉េមី រដ្ឋលេខាធិការ នៃទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ុន វណ្ណា អភិបាលរងខេត្ត ព្រមទាំងមានការចូលរួមពីសំណាក់ ប្រតិភូ គណៈកម្មាធិការសិទ្ធិមនុស្ស សាលាដំបូងខេត្ត នាយករដ្ឋបាលសាលាខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ប្រធានពន្ធធនាគារខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកគ្រូអ្នកគ្រូ គរុសិស្សនៃសាលាគរុកោសល្យខេត្ត/ភូមិភាគ និសិ្សតសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រះសង្ឃ យុវជនកាយរឹទ្ធិ និងសិស្សានុសិស្ស សរុបចំនួន៤៨០ អង្គ នាក់។
គោលបំណងនៃកម្មវិធី គឺធ្វើឡើងដើម្បីផ្សព្វផ្សាយឪ្យយុវជនយល់ដឹងកាន់តែច្បាស់អំពីសន្តិភាព ដើម្បីថែរក្សាសន្តិភាព ព្រមទាំងរួមគ្នាអភិវឌ្ឍប្រទេសឱ្យកាន់តែរីកចម្រើន។