ក្នុងនាមជាយុវជនដែលមានកាតព្វកិច្ចចូលរួមចំណែកក្នុងកិច្ចការសង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ
ក្នុងនាមជាយុវជនដែលមានកាតព្វកិច្ចចូលរួមចំណែកក្នុងកិច្ចការសង្គម ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវបានចូលរួមក្នុងការសង្កេតការណ៍ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២១-សីហា-២០១៧
ដើម្បីរួមចំណែកក្នុងការធានាបាននូវការប្រលងមួយប្រកប គុណភាព សមភាព និង យុត្តិធម៌សម្រាប់សិស្សានុសិស្សថ្នាក់ទី១២។ ការងារស្ម័គ្រចិត្តរបស់យើង ជាចំណែកមួយផ្តល់នូវកំលាំងចិត្តដល់ប្អូនៗផង ធ្វើឲ្យពួកគេខិតខំប្រឹងប្រែងក្នុងពេលប្រលង ដើម្បីទទួលបានលទ្ធផលល្អផង ហើយបន្តបោះជំហានទៅរកអនាគតមួយដែលភ្លឺស្វាង និងជោគជ័យ។
សូមកោតសរសើរចំពោះទឹកចិត្ត និងការខិតខំយ៉ាងសកម្ម របស់ ក្រុមគ្រួសារ ស.ស.យ.ក ខេត្តតាកែវ ដែលបានចូលរួមសម្រួលដំណើរការការប្រលង មធ្យមសិក្សាទុតិយភូមិ ឆ្នាំ ២០១៧ នេះ ឲ្យប្រព្រឹត្តិទៅបានយ៉ាងរលូន។