សង្ក្រាន្តវិទ្យាល័យខ្ញុំ បានប្រមូលផ្តុំយុវជនយុវតី ប្រកបដោយអត្ថន័យ មិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយ
សង្ក្រាន្តវិទ្យាល័យខ្ញុំ បានប្រមូលផ្តុំយុវជនយុវតី ប្រកបដោយអត្ថន័យ មិត្តភាព សាមគ្គីភាព និងភាពសប្បាយរីករាយ ក្នុងឱកាសដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំរកា នព្វស័ក ព.ស២៥៦០ ឈានចូល២៥៦១ ដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។ កម្មវិធីនេះរៀបចំដោយ ស.ស.យ.ក. វិទ្យាល័យ អគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមការឧបត្ថម្ភគាំទ្រពី ឯកឧត្តមបណ្ឌិត ច័ន្ទ សារុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកត្រាំកក់ ដែលជាគណៈអធិបតី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក អ៊ូច ភា អភិបាលរងខេត្តតាកែវ គណៈអភិបាលស្រុកត្រាំកក់ អនុប្រធានការិយាអប់រំស្រុក លោកនាយក នាយករង លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យទាំង ៧ និងអនុវិទ្យាល័យ មួយចំនួនក្នុងស្រុកត្រាំកក់។