ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ បានជួយសាងសង់ផ្ទះមួយខ្នងជូនដល់គ្រួសាររបស់បងប្រុស សំ សុខន ជាកសិករមានជីវភាពខ្វះខាត

ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ បានជួយសាងសង់ផ្ទះមួយខ្នងជូនដល់គ្រួសាររបស់បងប្រុស សំ សុខន ជាកសិករ រស់នៅភូមិស្រោង ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ដោយគ្រួសាររបស់បងប្រុសមានជីវភាពខ្វះខាត ដើម្បីឱ្យមានទីជម្រករស់នៅសមរម្យ។ សម្រាប់ការចំណាយក្នុងការសាងសង់នេះ បានមកពីកាកបាទក្រហមកម្ពុជា ស.ស.យ.ក. ស្រុកត្រាំកក់ និងប្អូនសប្បុរសជននៅក្នុងស្រុក។