ស.ស.យ.ក. ស្រុកកោះអណ្តែត ខេត្តតាកែវ ចំនួន ៥០នាក់ បានចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គពន្លៃ ហៅវត្តដើមដូង

ស.ស.យ.ក. ស្រុកកោះអណ្តែត ខេត្តតាកែវ ចំនួន ៥០នាក់ បានចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តអង្គពន្លៃ ហៅវត្តដើមដូង ស្ថិតក្នុងឃុំក្រពុំឈូក ស្រុកកោះអណ្តែត ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ ប្រធានក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តតាកែវ ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានឃុំក្រពុំឈូក គណៈកម្មាការអាចារ្យវត្ត យាយជី តាជី យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋសរុបប្រមាណ ៣.២៥៦អង្គ នាក់។