ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ បាននាំយកថវិការបស់លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ព្រមទាំងសម្ភារមួយចំនួនប្រគល់ជូនដល់ក្រុមគ្រួសាររបស់លោកពូ ម៉ៅ សំអាន មន្ត្រីយោធា
ស.ស.យ.ក. ស្រុកសំរោង ខេត្តតាកែវ បាននាំយកថវិការបស់លោក សុខ ពុទ្ធិវុធ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តតាកែវ ចំនួន ១០០.០០០៛ (មួយរយពាន់រៀល) និងថវិការបស់សមាជិក ស.ស.យ.ក. ស្រុកសំរោង ចំនួន ៥០.០០០៛ (ហាសិបពាន់រៀល) ព្រមទាំងសម្ភារមួយចំនួន ដែលបានមកពីបណ្តាសប្បុរសជនរួមមាន៖ អង្ករ ៤០គីឡូក្រាម, មី០១កេស, ទឹកត្រី០១យួរ, ទឹកស៊ីអ៊ីវ០១យួរ, ចានស្រាក់០១, ឆ្នាំងដាំបាយ០១, ឆ្នាំសំឡ០១, ចាននិងស្លាបព្រា រួមនឹង ប្រគល់ជូនដល់ក្រុមគ្រួសាររបស់លោកពូ ម៉ៅ សំអាន មន្ត្រីយោធា រស់នៅភូមិត្រពាំងឈូក ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ដែលបានជួបគ្រោះអគ្គីភ័យ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ដោយបំផ្លាញអស់លំនៅដ្ឋានទាំងស្រុង បណ្តាលមកពីឆ្លងចរន្តអគ្គិសនី។