ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន ១១០នាក់ បានចូលរួមសម្អាតបរិស្ថានក្នុងទីប្រជុំជនឃុំអង្គតាសោម

ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន ១១០នាក់ បានចូលរួមសម្អាតបរិស្ថានក្នុងទីប្រជុំជនឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថាន និងអនាម័យ ត្រៀមដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ។ កម្មវិធីនេះរៀបចំដោយរដ្ឋបាលស្រុកត្រាំកក់ និងមានការចូលរួមពីសំណាក់ មន្ត្រីការិយាល័យជុំវិញស្រុក កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំអង្គតាសោម កម្លាំងប្រជាការពារឃុំ សិស្សានុសិស្សវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អង្គតាសោម និងវិទ្យាល័យ សុខ អាន ១ ឧសភា សរុបប្រមាណ ១៤០៨នាក់។