មរណភាពសម្តេចវិបុលបញ្ញា នាពេលនេះ គឺជាការបាត់បង់នូវវីរជនដ៏ឆ្នើមមួយរូបរបស់កម្ពុជា
យើងខ្ញុំទាំងអស់គ្នា ជាយុវជនជំនាន់ក្រោយ នៃសហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះមរណភាព សម្តេចវិបុលបញ្ញា សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។ មរណភាព សម្តេចវិបុលបញ្ញា នាពេលនេះ គឺជាការបាត់បង់នូវវីរជនដ៏ឆ្នើមមួយរូបរបស់កម្ពុជា ដែលបានចូលរួមពលិកម្មកម្លាំងកាយចិត្ត និងបញ្ញាញាណឥតស្រាកស្រាន្តក្នុងបុព្វហេតុជាតិ មាតុភូមិ និងលើកស្ទូយកិត្យានុភាពជាតិ ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ គំរូវីរភាពនិងស្នេហាជាតិរបស់ សម្តេចវិបុលបញ្ញា ត្រូវបានកត់ទុកក្នុងទំព័រប្រវត្តិសាស្ត្រ និងត្រូវបានចងចាំក្នុងក្រអៅបេះដូងរបស់ប្រជាជនកម្ពុជា ជានិច្ចនិរន្តរ៍។
យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថបួងសួងដល់គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិទាំងឡាយនៅក្នុងលោក សូមបីបាច់ថែរក្សាដួងវិញ្ញាណក្ខន្ធ សម្តេចវិបុលបញ្ញា សូមបានចាប់បដិសន្ធិ និងបានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។