ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ ​ចូលរួមសហការជាមួយអាជ្ញាធរស្រុក ចុះជួយសាងសង់ផ្ទះមួយខ្នងជូនលោកយាយ ម៉ាត់ ឌះ មានជីវភាពខ្សត់ខ្សោយ

ស.ស.យ.ក. ស្រុកបូរីជលសារ ខេត្តតាកែវ ​ចូលរួមសហការជាមួយអាជ្ញាធរស្រុក ចុះជួយសាងសង់ផ្ទះមួយខ្នងជូនលោកយាយ ម៉ាត់ ឌះ មានជីវភាពខ្សត់ខ្សោយ ព្រមទាំងមានចៅកំព្រាចំនួន ០៤នាក់ក្នុងបន្ទុក រស់នៅភូមិកំពង់យោល ឃុំគោកពោធិ៍ ស្រុកបូរីជលសារ ខេត្តតាកែវ។ ក្នុងការសាងសង់នេះ ស.ស.យ.ក. ស្រុកបូរីជលសារ បានចូលរួមចំណែកជាថវិកាសរុបចំនួន ៤៥០.០០០៛ (បួនរយហាសិបពាន់រៀល) សម្រាប់ទិញសម្ភារសាងសង់ផងដែរ។