ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ បានចូលរួមក្នុងកម្មវិធី ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ និងសាលាបឋមសិក្សា ឈើទាលជ្រុំ
ស.ស.យ.ក. ស្រុកបាទី ខេត្តតាកែវ បានចូលរួមក្នុងកម្មវិធី ចុះជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស នៅវិទ្យាល័យ និងសាលាបឋមសិក្សា ឈើទាលជ្រុំ ស្ថិតក្នុងឃុំឈើទាលជ្រុំ ស្រុកបាទី ខេត្តតាកែវ ក្រោមអធិបតីភាព លោក អ៊ូ សុខជា ប្រធានក្រុមប្រឹក្សាស្រុក លោក អ៊ុក រី អភិបាលនៃគណៈអភិបាលស្រុក ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋបាលស្រុក កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ការិយាល័យជុំវិញស្រុក ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរឃុំ បានធ្វើការសំណេះសំណាលដល់លោកគ្រូ អ្នកគ្រូ ចំនួន ៦០នាក់ ស្រី ២៤នាក់ និងសិស្សានុសិស្សចំនួន ១២៧១នាក់ ស្រី ៦៥៥នាក់ ក្នុងគោលបំណង៖
-ផ្សព្វផ្សាយពី ការទប់ស្កាត់ បង្រ្កាប ការប្រើប្រាស់ ចែកចាយ និងចរាចរណ៍ គ្រឿងញៀន ជាពិសេសយុវជនត្រូវនៅអោយឆ្ងាយពីគ្រឿងញៀន
-ជំរុញអោយយុវជន គោរពច្បាចរាចរណ៍
-ចែករំលែកនូវបទពិសោធ ចំណេះដឹង ដល់ប្អូនៗជាយុវជន ត្រូវខិតខំសិក្សារៀនសូត្រ ដើម្បីក្លាយជាធនធានដ៏ចាំបាច់ក្នុងការ ចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ។
នៅក្នុងឱកាសនោះ ក្រុមការងារបានប្រគល់នូវរង្វាន់លើកទឹកចិត្ត ជូនដល់សិស្សពូកែចំនួន ០៧នាក់ និងរង្វាន់ផ្នែកកំណាព្យចំនួន ០១នាក់ផងដែរ។