យុវជន និងការអប់រំ!
យុវជន និងការអប់រំ!
សហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកព្រៃកប្បាស ខេត្តតាកែវ បានរៀបចំពិធីជូនរង្វាន់សិស្សពូកែថ្នាក់ស្រុក ផ្នែកអក្សរសិល្បិ៍ខ្មែរ គណិតវិទ្យា និងរូបវិទ្យា ថ្នាក់ទី៩ និងទី១២ ឆ្នាំសិក្សា ២០១៦-២០១៧ នៅស្នាក់ការ ស.ស.យ.ក. ស្រុកព្រៃកប្បាស ខេត្តតាកែវ ក្រោមអធិបតីភាពលោក អ៊ិត សារ អភិបាលនៃគណៈអភិបាលស្រុកព្រៃកប្បាស លោក ទ្រី មករា អនុប្រធានការិយាល័យអប់រំ យុវជន និងកីឡាស្រុកព្រៃកប្បាស និងជាប្រធានផ្នែកកិច្ចការផ្ទៃក្នុង នៃលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តតាកែវ លោក ស្រ៊ាង វណ្ណា ប្រធានកម្រងមធ្យមសិក្សាស្រុកព្រៃកប្បាស ដោយមានការចូលរួមពីសំណាក់លោកនាយកសាលាមធ្យមសិក្សាទូទាំងស្រុកព្រៃកប្បាស អាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សជាប់ជ័យលាភីពីលេខ១ ដល់លេខ១២ សរុបប្រមាណ ១៥៥នាក់។