សមាជិក ស.ស.យ.ក. ស្រុកត្រាំកក់ បាននាំយកនូវអំណោយរបស់សប្បុរសជនមួយចំនួនប្រគល់ជូនដល់ប្អូនៗពិការជើងម្ខាង ​ប្អូនប្រុសគោមខ្នង

សមាជិក ស.ស.យ.ក. ស្រុកត្រាំកក់ បាននាំយកនូវអំណោយរបស់សប្បុរិសជនមួយចំនួនប្រគល់ជូនដល់ប្អូនៗចំនួនពីរនាក់គឺប្អូនប្រុស ប៉ូ ធាង សិស្សថ្នាក់ទី១២ "D" ពិការជើងម្ខាង និងប្អូនប្រុស ចិក ចិត្រា រៀនថ្នាក់ទី10 "E" ប្អូនប្រុសគោមខ្នង។ ប្អូនប្រុសម្នាក់ៗទទួលបានអំណោយរួមមាន៖ សៀវភសរសេរចំនួន ៤២ក្បល, អាវសចំនួន ២, ប៊ិចចំនួន ១៤ដើម និងថវិកាចំនួន ១៤៥០០០៛ (មួយរយសែសិបប្រាំពាន់រៀល)។