ពិធីខ្ចប់នំគាវ ប្រារព្វធ្វើនៅស្នាក់ការ ស.ស.យ.ក. ខេត្តតាកែវ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិន

ពិធីខ្ចប់នំគាវ ប្រារព្វធ្វើនៅស្នាក់ការ ស.ស.យ.ក. ខេត្តតាកែវ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំចិន ដែលនឹងឈានចូលមកដល់នាពេលខាងមុខ។ កម្មវិធីនេះជាកិច្ចសហការរវាង ស.ស.យ.ក. ខេត្តតាកែវ ជាមួយនឹងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ក្នុងគោលបំណងផ្លាស់ប្តូរនូវវប្បធម៌ប្រពៃណីគ្នាទៅវិញទៅមក។ គួររំលឹកផងដែរថា នេះជាឆ្នាំទី២ហើយ ដែល ស.ស.យ.ក. ខេត្តតាកែវ បានសហការជាមួយនឹងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា ដោយបានបើកវគ្គបង្រៀនភាសាចិន នៅស្នាក់ការ ស.ស.យ.ក. ខេត្តតាកែវ ដល់សិស្សានុសិស្សនៅក្នុងខេត្តតាកែវ។