ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានបន្តរៀបចំវេទិកាអប់រំចិត្ត និងបណ្តុះគំនិតជោគជ័យប្រធានបទ ព្រះគុណម៉ែ និងការសិក្សាប្រកបដោយជោគជ័យ
ដើម្បីឱ្យយុវជនខិតខំប្រឹងប្រែងសិក្សារៀនសូត្រក្លាយជាយុវជនល្អក្នុងសង្គម នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៦ ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានបន្តរៀបចំវេទិកាអប់រំចិត្ត និងបណ្តុះគំនិតជោគជ័យប្រធានបទ ព្រះគុណម៉ែ និងការសិក្សាប្រកបដោយជោគជ័យ នៅវិទ្យាល័យ ព្រៃទប់ ស្ថិតនៅឃុំស្រង៉ែ ស្រុកទ្រាំង ខេត្តតាកែវ ដោយមានការចូលរួមពីសំណាក់ លោក អ៊ុំ ចំរេីន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ លោក ផាន់ វុទ្ធី អនុប្រធានការិយាល័យអប់រំយុវជន និងកីឡាស្រុក និងយុវជនស្រុក ធ្វើការអប់រំដល់យុវជនជាសិស្សានុសិស្សថ្នាក់ទី១១និងទី១២ នៃវិទ្យាល័យ ព្រៃទប់ ប្រមាណ ២២០នាក់ ។