ព្រះគុណម៉ែ និងការសិក្សាប្រកបដោយជោគជ័យ ជាប្រធានបទដើម្បីអប់រំផ្នត់គំនិតដល់សិស្សានុសិស្ស ឱ្យក្លាយខ្លួនជាកូនល្អនឹកដល់គុណមាតាបិតា សិស្សល្អខិតខំសិក្សារៀនសូត្រ និងមានគោលដៅច្បាស់លាស់ក្នុងការសិក្សា

ព្រះគុណម៉ែ និងការសិក្សាប្រកបដោយជោគជ័យ ជាប្រធានបទដើម្បីអប់រំផ្នត់គំនិតដល់សិស្សានុសិស្ស ឱ្យក្លាយខ្លួនជាកូនល្អនឹកដល់គុណមាតាបិតា សិស្សល្អខិតខំសិក្សារៀនសូត្រ និងមានគោលដៅច្បាស់លាស់ក្នុងការសិក្សា ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ បានបន្តធ្វើវេទិកាអប់រំចិត្ត និងបណ្តុះគំនិតតាមបែបព្រះពុទ្ធសាសនា នៅវិទ្យាល័យសម្តេច ហ៊ុន សែន ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ នាព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៦ ដោយមានការចូលរួមជាអធិបតីដោយ លោក ផាន់ វុទ្ធី អនុប្រធានការិយាល័យអប់រំស្រុក លោក អ៊ុំ ចំរេីន ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកទ្រាំង ខេត្តតាកែវ លោកនាយកវិទ្យាល័យ លោកគ្រូនិងអ្នកគ្រូ ធ្វើការអប់រំដល់យុវជនជាសិស្សានុសិស្សថ្នាក់ទី១១និងទី១២ នៃវិទ្យាល័យសម្តេច ហ៊ុន សែន សរុបប្រមាណ ១២០នាក់។