ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ចំនួន០៨នាក់ ស្រី០៧នាក់ បានចូលរួមអបអរសាទរ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី២

ស.ស.យ.ក. ស្រុកទ្រាំង ខេត្តតាកែវ ចំនួន០៨នាក់ ស្រី០៧នាក់ បានចូលរួមអបអរសាទរ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី២ ប្រារព្ធធ្វើឡើងនៅសាលាស្រុកទ្រាំង ឃុំព្រៃស្លឹក ស្រុកទ្រាំង ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម ធង ឯម សមាជិកក្រុមប្រឹក្សាខេត្ត លោក យស ណាស៊ី អភិបាលរងខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ នាយក នាយករង រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការចំណុះសាលាខេត្ត អភិបាលស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ អង្គការសង្គមស៊ីវិល និងបងប្អូនប្រជាពលរដ្ឋ សរុបប្រមាណ ២៥៤នាក់។