ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន១០នាក់ បានចូលរួមអបអរសាទរ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី២
ស.ស.យ.ក. ស្រុកត្រាំកក់ ខេត្តតាកែវ ចំនួន១០នាក់ បានចូលរួមអបអរសាទរ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត ឆ្នាំទី២ អាណត្តិទី២ ប្រារព្ធធ្វើឡើងនៅបរិវេណវត្តអង្គតាសោម ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ ក្រោមអធិបតីភាព ឯកឧត្តម កៅ ឆែ សមាជិកក្រុមប្រឹក្សាខេត្ត លោក អ៊ូច ភា អភិបាលរងខេត្ត ដោយមានការនិមន្ត និងអញ្ជើញចូលរួមពីសំណាក់ ព្រះសង្ឃ នាយក នាយករង រដ្ឋបាលសាលាខេត្ត ទីចាត់ការចំណុះសាលាខេត្ត អភិបាលស្រុក ការិយាល័យជុំវិញស្រុក កងកម្លាំងសមត្ថកិច្ចទាំងបីប្រភេទ ក្រុមប្រឹក្សាឃុំ អង្គការសង្គមស៊ីវិល និងបងប្អូនប្រជាពលរដ្ឋ។