ទម្រាំកម្ពុជាបានមកដល់បច្ចុប្បន្នគឺអ្នកជំនាន់មុនបានខិតខំ និងពលីខ្ពស់ណាស់

"គ្រប់កាល:ទេស:ទាំងអស់ យើងត្រូវជឿជាក់លើកម្ពុជា ព្រោះទម្រាំកម្ពុជាបានមកដល់បច្ចុប្បន្នគឺអ្នកជំនាន់មុនបានខិតខំ និងពលីខ្ពស់ណាស់។ ដូច្នេះការជឿជាក់គឺជាកត្តាសំខាន់ដើម្បីរុញច្រានឲ្យនាវាកម្ពុជាឆ្ពោះទៅមុខលើផ្លូវវិជ្ជមានជានិច្ច"។ នេះជាប្រសាសន៏ លោក ហ៊ុន ម៉ានី ថ្លែងទៅកាន់សមាជិកសកម្មរបស់សហភាពសហព័ន្ធយុវជនកម្ពុជា ខណ្ឌមានជ័យប្រមាណ ៦០០ នាក់ កាលពីព្រឹកថ្ងៃទី១៤ ខែតុលានេះ ក្នុងឱកាសដែលលោកចុះជួបដើម្បីផ្សព្វផ្សាយលទ្ធផលប្រជុំគណ:កម្មាធិការកណ្តាលនាពេលថ្មីៗនេះ។